ប្រាសាទកោះកេរ

ប្រាសាទកោះកេរ


Koh-Ker.jpgសព្វថៃ្ងនេះយ៉ាងហោចណាស់ក្នុងមួយថៃ្ង មានភ្ញៀវទេសចរបរទេស ពី២០ ទៅ៤០ នាក់ដែរ បានទៅទស្សនា តំបន់ប្រវត្តិសាស្រ្តកោះកេរ នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពីក្រុមហ៊ុនខាំសូមេធ បានវិនិយោគទុនធ្វើផ្លូវល្អស្អាតរួចមក។ កំណើនភ្ញៀវទេសចរ ទៅកាន់តំបន់ ប្រាសាទកោះកេរខាងលើនេះ មិនបាននិយាយពីភ្ញៀវទេសចរក្នុងស្រុកផងទេ។ លោកខេង សុមេធ នាយកក្រុមហ៊ុនខាំសូមេធ ដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើការអភិវឌ្ឍន៍នៅ តំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារនោះបាននិយាយថាផ្លូវប្រវែង ១០៥ម៉ែត្រចេញពីរង្វង់មូល ភ្នំគូលែនទៅដល់ ប្រាសាទកោះកេ គឺបានធ្វើរួចរាល់ហើយ។ តាមរយៈផ្លូវដ៏ស្អាតនោះ ធ្វើឲ្យចំនួនភេ្ញៀវទេសចរបរទេស និងភ្ញៀវទេសចរក្នុងស្រុក មានការកើនឡើងជាលំដាប់ លោកបាននិយាយថា ទោះបីជាផ្លូវនោះល្អហើយក្តីក៏ ក្រុមហ៊ុននៅតែកែសម្រួល​​​ ជារៀងរាល់ថៃ្ង ដើម្បីឲ្យបានកាន់តែប្រសើរឡើងសំរាប់ការ  ធ្វើដំណើររបស់ភ្ញៀវទេសចរ បានប្រកបដោយសុវត្ថិភាព ក៏ដូចជាសំរាប់ប្រជាពលរដ្ឋនៅក្នុង តំបន់មានភាពងាយស្រួល ក្នុងការធ្វើដំណើរឆ្លងកាត់ ពីតំបន់មួយទៅតំបន់មួយ។
ប្រាសាទកោះកែរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកែរ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។
 Prasat Koh Ker (ប្រាសាទកោះកេរ)

No comments:

Post a Comment