ប្រាសាទភ្នំដានៅអង្គរបុរី
- Saturday, 24 September 2011 13:33
- យ៉ាន់ លីណា
បូជនីយដ្ឋានបុរាណភ្នំដា កសាងនៅលើខឿនប្រាសាទសម័យនគរភ្នំ
នៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ។ គេពុំដឹងថា
រូបរាងដើមនៃប្រាសាទភ្នំដាមានលក្ខណៈដើមយ៉ាងដូចម្ដេចទេ
ក៏ប៉ុន្ដែដោយសំអាងលើខឿននៃប្រាសាទនេះ
នឹងគួបផ្សំជាមួយទិន្នន័យខាងបុរាណវិទ្យាមួយចំនួន
ជាពិសេសចម្លាក់ប្រាសាទតូចបែបឧប កិច្ចនិយម
ឬចម្លាក់លើចិញ្ចៀនយើងអាចបញ្ជាក់ថា បូជនីយដ្ឋានដ៏ធំសម្បើមនេះ
មានលក្ខណៈមិនខុសប្លែកប៉ុន្មាននឹងបូជនីយដ្ឋាននាដើមសម័យចេនឡា
នោះទេ។ ប្រាសាទភ្នំដាត្រូវបានបុព្វបុរសខ្មែរកសាងឡើងក្នុងដំណាក់កាល
ពីរខុសគ្នា។
ក្នុងដំណាក់ កាលទីមួយប្រាសាទនេះ ត្រូវសាងសង់ឡើងអំពីឥដ្ឋ
ហើយសព្វថ្ងៃនេះនៅសល់តែខឿន ។ ក្នុងដំណាក់កាលទីពីរវិញ
គឺនៅលើខឿនចាស់នេះ ដូនតាខ្មែរយើងបានសាងសង់នូវប្រាសាទថ្មីមួយ
នាសតវត្សរ៍៍ទី១១ នៃគ្រិស្ដសករាជ
មាននិន្នាការវិស្ណុនិយមដូចសម័យនគរភ្នំ។
ប្រាសាទភ្នំដា ជាប្រាសាទឥដ្ឋមានទំហំធំសម្បើម។ បណ្ដោយនៃប្រាសាទ
បុរាណនេះ មាន ៨ ម៉ែត្រ ២៥ តឹក និងទទឹង ២ ម៉ែត្រ ៥០តឹក ។
រីឯជញ្ជាំងនៃប្រាសាទវិញ គឺមានកម្រាស់ដល់ទៅ ២តឹកកន្លះ ។
សរុបសេចក្ដីមក ផ្នែកខាងលើនៃប្រាសាទភ្នំដា
បច្ចុប្បន្នមិនមែនត្រូវបានសាងសង់នៅសម័យវប្បធម៌នគរភ្នំទេ
ក៏ប៉ុន្ដែគឺនៅសតវត្សរ៍ទី១១
នៃគ្រិស្ដសករាជដោយសំអាងលើលក្ខណៈរបស់ក្បាច់ផ្ដែរសសរពេជ្រ និង
ទ្រង់ទ្រាយរបស់ប្រាសាទនេះ ។ នៅពេលដែលយើងឡើងទៅដល់កំពូលភ្នំដា
ដែលជាទីតាំងនៃប្រាសាទភ្នំដាយើងឃើញមានទេសភាពដ៏ស្រស់បំព្រងនៅ
ជុំវិញយើងហើយអតីតព្រះរាជធានីខ្មែរអង្គរបុរី (វ្យាធបុរៈ)
ស្ថិតនៅចំពីមុខ ។
No comments:
Post a Comment