ប្រាសាទភិមានអាកាស
ប្រាសាទភិមានអាកាស | |
---|---|
![]() |
|
ឈ្មោះ: | ប្រាសាទភិមានអាកាស |
អ្នកកសាង: | ព្រះបាទរាជេន្រ្ទវរ្ម័នទី២ |
កាលបរិច្ឆេទកសាង: | ចុងសតវត្សទី១០ ដើមសតវត្សទី១១ |
ឧទ្ទិសថ្វាយ: | ព្រហ្មមញ្ញសាសនា |
ទីតាំង: | តំបន់អង្គរ |
នៅចុងសតវត្សទី១០ និង ដើមសតវត្សទី១១ ព្រះបាទរាជេន្រ្ទវរ្ម័នទី២ បានកសាងប្រាសាទភិមានអាកាសស្ថិតក្នុងទីធ្លា ព្រះបរមរាជវាំងសំរាប់គោរពបូរជា
របស់ទ្រង់ ប្រាសាទនេះត្រូវបានអភិសេក ដំបូងដោយ
មានប្រាង្គមាសតាមសំដីអ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់ ហើយវាមានទំនាក់ទំនងដល់រឿងព្រេង
ដំណាលថាប្រាង្គមាសនៅក្នុង ព្រះបរមរាជវាំងអង្គរ ដែលជាកនែ្លងព្រលឹង
នាគរាជក្បាល៩ បានរស់នៅ
និងបានប្រែក្រទ្បាខ្លួនជាស្រីស្អាតម្នាក់ចំពោះព្រះអង្គ
ដើម្បីរួមដំណេកជាមួយទ្រង់រៀងរាល់យប់
នៅលើប្រាង្គមាសនេះមុនពេលព្រះអង្គចូលបន្ទប់អគ្គមហេសី និងស្រីស្នំផេ្សងៗទៀត
ប្រសិនព្រះអង្គបាត់មួយយប់ គេជឿថាទ្រង់នឹងស្លាប់កនែ្លងខាងជើង
និងខាងត្បូងបានកើតឡើងនៅសតវត្សទី១១ គេជឿជាក់ថា កនែ្លងទាំងពីរនេះគឺជាឃ្លាំង
ប៉ុនែ្តប្រភពផេ្សងទៀត
និយាយថាកនែ្លងពីរនេះបានធ្វើឡើងដើម្បីទុកទទួលភ្ញៀវបរទេសថានៈខ្ពង់ខ្ពស់។[១]
ប្រាសាទភិមានអាកាស ឬ ប្រាសាទវិមានអាកាសជាប្រាសាទ
មួយដែលកសាងឡើងអំពីថ្មភក់នៅលើ
ជើងគ្រឹះថ្មបាយក្រៀមមានបីជាន់ស្រដៀងនឹងប្រាសាទពីរ៉ាមីដ ។
កម្ពស់នៃជើងគ្រឹះប្រាសាទវិមានអាកាសទាំងបីជាន់ប្រហែលជា ១២
ម៉ែត្រមានសណ្ឋានជាបួនជ្រុងទ្រវែងមានជណ្តើរចោតទាំងបួនផ្នែក ។
ចំណែកឯផ្លូវចូលទស្សនាព្រះរាជវាំងត្រូវដើរឆ្លងកាត់ជើងគ្រឹះ
ឡើងលើព្រះពន្លាខ្ពស់ទៅតាមជណ្តើរគ្រុឌព្រោះព្រះរាជវាំងនេះ
តាំងនៅលើព្រះពន្លាខ្ពស់ពេលណាយើងឡើងទៅកាន់ព្រះពន្លានឹងឃើញ
បដិមាផុសរូបសិង្ហរចនាបថសម័យបាយ័នឈរយ៉ាងអង់អាចនៅក្បាលជណ្តើរ
ទាំងសងខាង ។
នៅលើព្រះពន្លានេះនៅមានស្លាកស្នាមការសង់ព្រះពន្លាក្នុងរជ្ជកាល
ព្រះបាទជ័យវរ្ម័នទី៧
ដែលគេប្រើសម្រាប់រាជការត្រួតពល ឬ ប្រារព្ធវិធីខាងសាសនាផ្សេងៗ ។
បច្ចុប្បន្ននេះមិននៅសេសសល់ស្លាកស្នាមទៀតឡើយព្រោះសំណង់ទាំងនោះ
ធ្វើអំពីឈើ ។ តើប្រាសាទភិមានអាកាសមានអ្វីទស្សនាខ្លះ?
ប្រាសាទវិមានអាកាស តាំងនៅលើជើងគ្រឹះខ្ពស់បីជាន់
មួយជាន់ៗមានកម្ពស់បួនម្រ៉ែត ។ ជាន់ក្រោមបង្អស់មានទទឹង ២៨
ម្រ៉ែត នៅជួរទិសខាងជើង-ត្បូង ចំណែកបណ្តោយមានប្រវែង ៣៥ ម្រ៉ែត
នៅជួរទិសខាងកើត-លិច ។
ជើងគ្រឹះប្រាសាទទាំងបីជាន់ជាផ្លូវឡើងទៅកាន់ប្រាសាទបានដែលមាន
ជណ្តើរនៅកណ្តាលជើងគ្រឹះទាំង ៤ ទិស ។
ប៉ុន្តែភាគច្រើនបាក់បែកស្ទើរអស់
ហើយកន្លែងដែលនៅមានសភាពល្អបំផុត គឺនៅផ្នែកទិសខាងលិច ។
ផ្នែកទាំងពីរនៃផណ្តើរឡើងអមសងខាងដោយបដិមាផុសរូបសិង្ហនិង
រូបដំរីនៅមុំជើងគ្រឹះ ទាំងបីជាន់។
តួប្រាសាទលើជើងគ្រឹះជាន់លើបង្អស់ផ្នែកក្រៅជារោងថែវ
ធ្វើអំពីថ្មភក់
ផ្នែកក្នុងជាតួប្រាសាទលើជើងគ្រឹះជាន់លើបង្អស់ផ្នែកក្រៅជារោង
ថែវធ្វើអំពីថ្មភក់ផ្នែកក្នុងជាតួប្រាសាទសង់លើជើងគ្រឹះកម្ពស់
២,៥ ម្រ៉ែត ។ តាមអ្នកដំណើរចិនឈ្មោះជីវ
តាក្វាន់បានអោយដឹងថានៅក្នុងប្រាសាទនេះស្តេចនឹងត្រូវយាងមក
ផ្ទុំជាមួយនឹងនាងនាគក្បាល ៩
ដែលប្រែក្រឡាជាស្រីស្អាតរាល់យប់តាមពង្សាវតារបានតំណាលតៗគ្នានៅ
ក្នុងស្រទាប់មជ្ឈដ្ឋានជនជាតិចិន
ដែលមករស់នៅក្នុងក្រុងព្រះនគរសម័យនោះ ។ ស្រះទឹកហ្លួង
មានសណ្ឋានរាង ៤ ជ្រុងទ្រវែងមានទទឹង ៤៥ ម្រ៉ែត បណ្តោយ ១២៥ ម្រ៉ែត ។
គែមស្រះជាថ្មភក់ព័ទ្ធជុំវិញជាច្រើនជាន់ចោតចុះផ្នែកខាងក្រោម ។
គេជឿថាស្រះនេះកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ ហើយឆ្លាក់រូបបន្ថែមក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី៧
។ នៅត្រង់បរិវេណខាងត្បូងនៃស្រះមានកំពែង
វែងតទៅទិសខាងលិចបន្តិច គេសន្និដ្ឋានថា
កំពែងនេះសាងឡើងដើម្បីបាំងដីពីប្រាសាទវិមានអាកាសកុំអោយហូរចុះ
មកស្រះ ។
ចំណុចដែលគួរអោយស្ញប់ស្ញែងនៃកំពែងនេះគឺរូបចម្លាក់ល្អឥតខ្ចោះ
ហើយមានរូបខ្លះស្រដៀងនឹងរូបចម្លាក់នៅតាមជញ្ចាំងទីព្រះលាន
ស្តេចគម្លង់ ។ ស្រះទឹកខាងកើត នៅទិសខាងកើតនៃគោបុរៈខាងជើង ។
មានទទឹង ២០ ម៉្រែត បណ្តោយ ៤០ ម្រ៉ែត
មានសណ្ឋានជាស្រះថ្មភក់ដែលមានជម្រៅ ៤,៥ ម្រ៉ែត ។
គេជឿថាស្រះនេះគឺជាផ្នែកមួយនៃព្រះរាជវាំងដែលកសាងឡើងក្នុង
បរិវេណនេះលើកដំបូង ។ របៀង និង ស្រះទឹកខាងលិចនៃស្រះទឹកហ្លួង
នៅខាងលិចគោបុរៈខាងជើង ។
ខាងក្រៅជាកំពែងថ្មបាយក្រៀមមានលក្ខណៈទ្រុឌទ្រោម ។
បន្ទាប់មកទៀតជាស្រះទឹកខ្នាតតូច និង របៀងទាបៗ
ហើយចំណុចដែលគួរអោយស្ញប់ស្ញែងមួយកន្លែងទៀត
គឺរូបចម្លាក់នៅលើកំពែង ។ របៀងខាងកើត មានសណ្ឋានជារូបកាកបាទ
មានសសរមូលនៅខាងក្រោម
ប៉ុន្តែឥឡូវនេះត្រូវដើមឈើដុះគ្របជិតស្ទើរអស់
ប្រសិនបើយើងដើរទៅទស្សនាមានការលំបាកបន្តិច។
No comments:
Post a Comment