ប្រាសាទបន្ទាយក្ដី

ប្រាសាទបន្ទាយក្តី

        ប្រាសាទបន្ទាយក្តីមានទីតាំងស្ថិតនៅជាប់នឹង ប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូង បើធ្វើដំណើរតាមផ្លូវខាងកើតអង្គរវត្ត ត្រូវកាត់តាមប្រាសាទក្រវ៉ាន់។ ប្រាសាទនេះត្រូវបានកសាងឡើង នៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាង និងមិនសូវស្មុគស្មាញ។ មិនមាននរណាដឹងថាប្រាសាទនេះ សាងសង់ឡើងដើម្បីឧទ្ទិសដល់អ្វីនោះទេ ព្រោះគេមិនទាន់រកឃើញ សិលាចារិកណាមួយនីឡើយ។ ការស្រាវជ្រាវថ្មីៗនេះធ្វើឡើងដោយសាកលវិទ្យាល័យសូហ្វីយ៉ា បានបញ្ជាក់ថាបន្ទាយក្តី បានសាងសង់ឡើងនៅលើប្រាសាទ ដែលមានអាយុចាស់ជាងសតវត្សរ៍ទី១២ ដោយសារគេឃើញគ្រឹះនៃប្រាសាទមួយទៀត ក្រោមគ្រឹះនៃប្រាសាទបន្ទាយក្តី ដែលគេសន្និដ្ឋានថាវាមានទំនាក់ទំនងទៅនឹងភូមិកុដិ តាំងពីសម័យព្រះបាទជ័យវរ្ម័នទី២
 
ប្រាសាទបន្ទាយក្តីកសាងក្នុងពាក់កណ្តាលស.វទី១២​​ដល់ចុងស.វទី១៣ដោយព្រះបាទ     ជ័យវរ្ម័នទី៧បច្ឆាមរណៈព្រះនាម ”មហាបរមសំគតបតៈ” ឧទ្ទិសចំពោះព្រះពុទ្ធសាសនា។ ក្រសួងអភិរក្សអង្គរបានថែរក្សាពីគ.ស ១៩២០រហូតមកដល់សព្វថ្ងៃនេះ។បើចេញពី ប្រាសាទតាព្រហ្មឆ្ពោះដំណើរ   ទៅកាន់ប្រាសាទបន្ទាយក្តីដោ      យដើរកាត់ផ្លូវវង់តូចដែលមាន  ចម្ងាយ៦០០មគេនឹងបានទៅដល់  ក្លោងទ្វារ
ខាងលិចនៃប្រាសាទ។
2011_11_01-15_11_01.jpgប្រាសាទនេះកសាងនៅជិតគ្នានៅ ក្នុងងកំពែងពិសេសដែលមានបណ្តោយ៦០មទទឹង​ ៥០មហើយដែលមានកំពែងខាងក្រៅបណ្តោយ៧០០មនិង៥០០មទទឹង។ឯក្បាច់ក្បាំងនៅធ្នឹមទទឹងទ្វារនៃព្រះវិហារ ពុទ្ធសាសនាប៉ែកខាងមហាយាននេះសុទ្ធតែគួរ ជាទីគាប់ចិត្តហើយសំខាន់ៗទៀតផង។ ក្បាច់ខ្លះត្រូវខូចខាតដោយសារការបង្ហិនបំផ្លាញនៃសាសនាព្រាហ្មណ៍ក្នុងស.វតី១៣ ព្រោះគេឃើញនៅសល់កុដិមួយធ្វើពីឈើ ដែលក្រសួងអភិរក្សអង្គរបានត្រួសត្រាយឃើញ។

No comments:

Post a Comment